ព័ត៌មានជាតិ

រថយន្តស៊ិនទ្រី ឡើងចំណោទមិនរួច ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលក្មេងប្រុសម្នាក់រងរបួសធ្ងន់

ព្រះសីហនុ: លោកអធិការរងស្រុកព្រៃនប់ បានប្រាប់ Post News ឲ្យដឹងថានៅថ្ងៃទី​០១ ខែ​មេសា​ ឆ្នាំ២០១៧​ វេលាម៉ោង០៤និង១៥នាទី​ លើផ្លូវ​ជាតិ​លេខ៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១០-២១១​ ស្ថិត​នៅ​ក្នុង​ភូមិ​ចំណោទ​រាម​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ​​ខេត្ត​ព្រះសីហនុ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ បង្កដោយ​រថយន្ត​ដឹក​សំរាម​១គ្រឿង​ របស់ក្រុមហ៊ុន​ស៊ិនទ្រី​ បើកបរ​ដោយ​ឈ្មោះ​ អ៊ុក​ រដ្ឋា​ ភេទ​ប្រុស​ អាយុ​២៤ឆ្នាំ​ មានទីលំនៅ​ស្រុក​ដូនកែវ​ ខេត្ត​តាកែវ​​ មានទិសដៅពី​កន្លែង​ចាក់សំរាម​ ឃុំ​អូរឧកញ្ញ៉ាហេង​ លុះដល់ចំណុច​មុខ​វត្ត​បិតត្រាង​ ដែលមានផ្លូវ​ចំណោទ​ រថយន្ត​ក៏​អស់ខ្យល់​ហ្វ្រាំង ជាន់​មិនស៊ី​ដាក់​លេខ​មិនចូល​ រអិលថយក្រោយ​ ធ្លាក់មក​ផ្លូវ​ខាង​ឆ្វេង​ចូល​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​។

ប្រភពដដែលបន្តថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ក្មេងប្រុស​ចំនួនម្នាក់​ឈ្មោះ​ សម្បត្តិ​ វិបុត្រ​ អាយុ១៣ឆ្នាំ​ មានទីលំនៅ​នៅ​កន្លែង​កើតហេតុ​ ​​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រោយ​មកស្លាប់​ និង​ខូចខាត​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​មួយ​ចំនួន​។ ចំណែក​អ្នក​បើកបរ​រថយន្ត ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​សាកសួរ​បន្ថែម​។ រីឯ​វត្ថុតាង​​រថយន្ត​ ១គ្រឿង​​ បាន​យក​មក​រក្សាទុក ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕

មតិយោបល់