ព័ត៌មានជាតិ

ទំនងលឿនរៀងខ្លួន! ជិះម៉ូតូទៅបុករម៉កកង់បីពេញទំហឹង ក្រឡាប់ផ្ងារជើង!

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post Newsបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយម៉ូតូមួយគ្រឿង បើកលឿនមិនប្រយត្ន័ ជ្រុលទៅបុកជាមួយនឹងរម៉កកង់បីមួយគ្រឿងពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូផ្លោងចូលលើរម៉ក ក្រឡាប់ផ្ងារជើងតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥នាទីយប់ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបំបែកជា៤ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា គេបានឃើញម៉ូតូមួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ ២៩២ ក្នុងទិសដៅពីជើងទៅត្បូង ចំណែករម៉កកង់បី បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១១៣ ទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុ ដែលជាផ្លូវបែកជា៤ ទំនងជាភាគីទាំងសងខាងបើកមិនប្រយត្ន័ដូចគ្នា ក៏បណ្តាលឲ្យបុកគ្នាពេញទំហឹង ផ្លោងអ្នកបើកបរម៉ូតូចូលក្នុងរម៉កកង់បីក្រឡាប់តែម្តង៕

មតិយោបល់