ព័ត៌មានជាតិ

First News៖ រថយន្ត២គ្រឿងប៉ះគ្នា ជ្រុលទៅធ្លាក់ផ្លូវកំពុងធ្វើបណ្តាលឲ្យគៀបលោកយាយអាយុ៨០ឆ្នាំម្នាក់ ក្នុងរថយន្តនិង៣នាក់ទៀតរបួសធ្ងន់ស្រាល

បាត់ដំបង: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តម៉ាក ឆ្លាមមួយគ្រឿង បើកទៅប៉ះជាមួយនឹងរថយន្តម៉ាក កាមរីគូទស្វិត បណ្តាលឲ្យរថយន្តម៉ាកកាមរីគូទស្វិតដែលមានអ្នករួមដំណើរមួយគ្រួសារ ជ្រុលចង្កូតធ្លាក់ផ្លូវកំពុងធ្វើ បណ្តាលឲ្យគៀបលោកយាយអាយុជាង៨០ឆ្នាំម្នាក់ បាក់ដៃរបួសធ្ងន់ ចំណែកអ្នកបើកបររថយន្តបែកក្បាលសន្លប់បាត់ស្មារតី និងមនុស្សចាស់ក្មេង២នាក់ទៀតរងរបួសធ្ងន់ស្រាល សរុបទាំងអស់៤នាក់។ ចំណែកតៃកុងរថយន្តឆ្លាម បើកទ្វាររថយន្តរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង ២៧នាទី រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចវាលទ្រា ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។​

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់