ព័ត៌មានជាតិ

First News៖ តាកូម៉ាបុកម៉ូតូសង់ពេញទំហឹង បុរសម្នាក់របួសធ្ងន់សង្ស័យស្លាប់

កំពង់ស្ពឺ: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិច មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តម៉ាកតាកូម៉ា ពណ៌ស មិនចាំស្លាកលេខ បានបើកក្នុងល្បឿនលឿន ទៅបុកម៉ូតូសង់ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់អាយុជាង៣០ឆ្នាំ ពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយមានឈាមហូរតាមត្រចៀក សង្ស័យថាស្លាប់បាត់បង់ជីវិតទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៥៩នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមផ្លូវលេខ៤១ ខាងជើងផ្សារស្លាបលែង ក្នុងស្រុកបរសេធ ខេត្តកំពង់ស្ពឺ។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់