Post News Media ព័ត៌មានជាតិ ប៊ិះទៅហើយ! កំ...

ប៊ិះទៅហើយ! កំពុងត្រូវក្រុមចោរដេញវាយបម្រុងប្លន់ម៉ូតូ ត្រូវអាវុធហត្ថមកទាន់!

ភ្នំពេញ: ក្រុមចោរមួយក្រុម ជិះម៉ូតូដេញវាយ និងគប់ដុំថ្ម ដើម្បីប្លន់យកម៉ូតូ ពីជនរងគ្រោះតែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៥០នាទី ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនិងផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានប្រាប់ភ្នាក់ងារ Post Newsឲ្យដឹងនៅកន្លែងកើតហេតុថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូឌុបគ្នា កំពុងធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ក្នុងទិសដៅពីកើតទៅលិច ពេលនោះក៏ស្រាប់តែលេចមុខ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ស្រីម្នាក់ ប្រុស៣នាក់ បានជិះម៉ូតូ២ គ្រឿងដេញតាមជនរងគ្រោះ ពីក្រោយរហូតមកដល់ចំណុចកើតហេតុខាងលើ ក៏ជនសង្ស័យមួយក្រុមដែល ប្រដាប់ដោយដុំថ្ម និងខ្សែរក្រវ៉ាត់គ្រប់ដៃនោះ ក៏ធ្វើសកម្មភាព វាយពួកគេជាជនរងគ្រោះដែលជិះម៉ូតូមួយគ្រឿងម៉ាក និច ពណ៌ផ្កាឈូក ពាក់ស្លាក់លេខ ភ្នំពេញ 1BL- 6163 ធ្វើឲ្យពួកគេភ័យពេកក៏ផ្ដួលម៉ូតូដើម្បីរកកន្លែងមានសុវត្ថិភាព តែជនសង្ស័យក៏នៅតែមកដេញវាយពួកគេជនរងគ្រោះ តែសំណាងល្អ មានមន្ត្រីកងរាជអាវុធហត្ថខណ្ឌទួលគោក កំពុងល្បាតក្បែរនោះ ឃើញ ក៏មកជួយទាន់ពេលវេលាកុំអីត្រូវប្រហែលជាក្រុមចោរនោះ កាប់ជនរងគ្រោះប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាពទៀតហើយ ។

ភ្លាមៗក្រោយពីកើតហេតុ ជនសង្ស័យមួយក្រុមនោះក៏គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង ពេលឃើញកម្លាំងរាជអាវុធហត្ថមកទាន់ ។ ទោះជាយ៉ាងណា ក្រោយកើតហេតុជនរងគ្រោះដែលមានភាពភ័យខ្លាចនោះ ក៏លើកម៉ូតូរបស់គេ ជិះចេញទៅបាត់ដោយមិនបាននិយាយច្រើនឬដាក់ពាក្យបណ្តឹងអ្វីឡើយដោយគិតថាដាក់ពាក្យបណ្តឹងក៏គ្មានប្រយោជន៍ ៕

Loading...