ព័ត៌មានជាតិ

រថយន្ត១គ្រឿង បុកបុរសម្នាក់ស្លាប់នៅខេត្តតាកែវ

តាកែវ: លោកអធិការរងស្រុកកោះអណ្តែត បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមិនចាំម៉ាក បុកបុរសម្នាក់ដែលកំពុងឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីយប់ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅលើផ្លូវលេខ១២៩E ខាងលិចភូមិស៊ីស្លា ចំណុចចម្ការដូង ស្ថិតនៅភូមស៊ីស្លា ឃុំធ្លាប្រជុំ ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៥ឆ្នាំ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងតែដើរឆ្លងថ្នល់ខណ:ដែលផ្លូវមានសភាពងងឹតផងនោះ ស្រាប់តែមានរថយន្តមិនចាំម៉ាក បើកបរក្នុងល្បឿនលឿន បានបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យខ្ទាតបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្តង ហើយរថយន្តក៏បន្ថែមល្បឿនរត់បាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ៕

មតិយោបល់