ព័ត៌មានជាតិ

រឿងគំនុំ! បុរសម្នាក់ត្រូវគេវាយនឹងកាប់ដោយវត្ថុរឹង ស្លាប់នៅកណ្តាលវាលស្រែ

ខេត្តពោធិ៍សាត់: លោក អធិការស្រុកបាកាន បានប្រាប់Post Newsថាមាន ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រទះឃើញសាកសពបុរសម្នាក់ ត្រូវបានគេវាយប្រហារនឹងកាប់ដោយវត្ថុរឹង បណ្តាលឲ្យរយះមុខស្លាប់នៅកណ្តាលវាលស្រែ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាយប់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខផ្ទះជនរងគ្រោះប្រហែល២៥ម៉ែត្រ ភូមិត្រាំពែ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ឹង ទី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅកើតហេតុខាងលើ។

យោងតាមការស្រាវជ្រាវរបស់សមត្ថកិច្ចយើងបានសន្និដ្ឋានថា ជារឿងគំនុំ ហើយជនសង្ស័យអាចមានគ្នាចាប់ពី២នាក់ឡើងទៅ ។ ករណីនេះសមត្ថកិច្ចកំណត់មុខសញ្ញាពុំទាន់បាននៅឡើយនិងកំពុងធ្វើការស៊ើបអង្កេតបន្តទៀត៕

មតិយោបល់