Post News Media ព័ត៌មានជាតិ ស្អែកមានការផ្...

ស្អែកមានការផ្ទេរនិងតែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តកែប

កែប: យោងតាមសេចក្តីប្រកាស ផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតម្លើងឋានន្តរសក្តិមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ។

ក្នុងនោះមន្ត្រីនគរបាលដែលនឹងត្រូវផ្ទេរភារកិច្ច តែងតាំងមុខតំណែង រួមមាន៖
១​.លោកវរសេនីយ៍ទោ ចាន់ ប៊ុនណារិទ្ធ ជានាយការិយាល័យសន្តិសុខផ្ទៃក្នុង។
២.លោកវសេនីយ៍ទោ កុល ស៊ីណាត ពីអធិការ នៃអធិការដ្ឋាននគរបាលក្រុងកែប ជានាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន។
៣.លោកវរសេនីយ៍ទោ តូវ សុវណ្ណ ពីនាយការិយាល័យសន្តិសុខផ្ទៃក្នុងជាអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ។
៤.លោកវរសេនីយ៍ត្រី សូង ស៊ិន ពីនាយការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ជាអធិការនៃអធិការដ្ឋាននគរបាលក្រុងកែប។
៥.លោកវរសេនីយ៍ទោ សែម បញ្ញាមន ពីអធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ជានាយរងការិយាល័យសរុបផែនការ។

ចង់ជ្រាបកាន់តែលម្អិត សូមចូលមើលសេចក្តីប្រកាសដូចខាងក្រោមនេះ៖

Loading...