ព័ត៌មានជាតិ

កម្លាំងចម្រុះ បង្ក្រាបមុខសញ្ញាឃាតកម្មបានម្នាក់!

កណ្តាល: កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយនគរបាលខេត្តកំពង់ឆ្នាំង សហការគ្នា បង្ក្រាបមុខសញ្ញាឃាតកម្ម ឃាត់ខ្លួនបានបុរសម្នាក់ ជាឃាតករប្រគល់ជូននគរបាលខេត្តកំពង់ឆ្នាំង ចាត់ការតាមនីតិវិធី។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ។

មុននឹងឈានដល់ការបង្ក្រាបបានជនសង្ស័យខាងលើ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង សហការស្រាវជ្រាវឃ្លាំមើលមុខសញ្ញាខាងលើ ដែលបានធ្វើអំពើឃាតកម្ម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨និង ៣០នាទី នៅស្រុកកំពង់ត្រឡាច តាមការស្រាវជ្រាវ ក្រោយពេលធ្វើសកម្មភាពហើយនោះ មានគេឃើញមុខសញ្ញានេះ មកខាងស្រុកឧត្តង្គ ដោយជនសង្ស័យជាមុខសញ្ញានេះ មានអ៊ំស្រីឈ្មោះ យ៉ុង នៅភូមមានជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ និងមានអ៊ំស្រីម្នាក់ទៀត ឈ្មោះហួយ លក់ឈើនៅកំពង់ហ្លួង ជិតរូបសំណាកសេះ ។

ក្រោយមក តាមរយ:កម្លាំងមូលដ្ឋានបានឲ្យដឹងថា មុខសញ្ញាឈ្មោះ ម៉ុន សំអូន បានចូលខ្លួនមកផ្ទះបងប្អូន ទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនទុកប្រគល់ជូនសមត្ថកិច្ចខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់