ព័ត៌មានជាតិ

ឆក់ទាំងព្រឹកម្មង!ចិញ្ចៀនតម្លៃជាង២ពាន់ត្រូវចោរឆក់ទៅបាត់ទោះជាប្រពន្ធមន្ត្រីនគរបាលក៏ដោយ!

ភ្នំពេញ: ស្រ្តីម្នាក់ជិះម៉ូតូចេញពីផ្ទះទៅធ្វើការ រួចចូលចាក់សាំង ពេលចេញមកវិញជិះបានតែ២០ម៉ែត្រ ស្រាប់តែមានក្រុមសង្ស័យចំនួន៣ម៉ូតូធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនបាត់អស់ តែរូបគាត់មិនដួលម៉ូតូរងរបួសឡើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្ដាយផ្លូវ៥១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ នង ស៊ីរ៉េ អាយុ៤២ឆ្នាំ មានមុខរបរជាធ្វើការ ស្នាក់នៅផ្ទះម្ដុំសង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសម្ភារ:ដែលគាត់បាត់បង់រួមមាន កាតATMចំនួន២កាត, កាតគ្រីម៉ូតូ, អត្តសញ្ញាប័ណ្ណ, ទូរសព្ទ១គ្រឿង,ឯកសារមួយចំនួននិងចិញ្ចៀនពេជ្រ១វង់ ដែលមានតម្លៃជាង២ពាន់ដុល្លារ។

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា ពេលមុនកើតហេតុ រូបគាត់ជិះម៉ូត១គ្រឿងម៉ាកZoomer-X ពណ៌ទឹកក្រូច លាយស ពាក់ស្លាកលេខភ្នំពេញ 1GG-5551 ចេញពីផ្ទះដើម្បីទៅធ្វើការ ហើយគាត់បានចូលចាក់សាំងនៅផ្លូវ៥១៦ ចាក់រួចក៏ជិះចេញបានប្រហែល២០ម៉ែត្រ ស្រាប់តែមានក្រុមជនសង្ស័យចំនួន៦នាក់ជិះម៉ូតូចំនួន៣គ្រឿង បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃដែលគាត់ដាក់នៅពីមុខបានសម្រេចយកទៅបាត់ ដោយមិនរំខាន់ដល់សមត្ថកិច្ចខណ្ឌទួលគោកឡើយ។

ចំណែកគាត់ជាស្ត្រីរងគ្រោះសំណាងល្អហើយ ដែលមិនដួលម៉ូតូរងរបួសនោះគឺគ្រាន់តែភិតភ័យប៉ុណ្ណោះ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្កាត់បឹងកក់១មានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ដែលធើ្វដំណើរឆ្លងកាត់ទៅមកជារាងរាល់ថ្ងៃ ចំពោះករណីឆក់នៅក្នុងទឹកដីបឹងកក់១ដែលកើតឡើងជារៀងរាល់ថ្ងៃ មិនដែលឃើញសមត្ថកិច្ចប៉ុស្តិ៍ឬខណ្ឌបង្រ្កាបបានម្ដងណាឡើយ។ ជាចុងក្រោយពួកគាត់សូមស្នើរឲ្យលោក ហ៊ុន សុធី អធិការខណ្ឌទួលគោក ជួយណែនាំកូនចៅរបស់លោកឲ្យធ្វើការផង។

បច្ចុប្បន្ន ស្រ្តីរងគ្រោះបានត្រឹមតែមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍បឹងកក់១តែប៉ុណ្ណោះ ដោយមិនសង្ឃឹមថាសមត្ថកិច្ចអាចតាមចាប់ពួកក្រុមឆក់ដែលសកម្មជាងគេនៅក្នុងខណ្ឌទួលគោកបានឡើយ៕

//youtu.be/PhF4hUkKyro

មតិយោបល់