ព័ត៌មានជាតិ

នាំកូនស្រីទៅរកក្តាម បែរជាខ្យល់គរគាំងបេះដូងស្លាប់ទៅវិញ!

កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់Post Newsថា មានករណីបុរសម្នាក់ខ្យល់គរ គាំងបេះដូងស្លាប់ ខណ:ដែលនាំកូនស្រីទៅរកក្តាមតែ២នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដែលស្លាប់ខាងលើនេះ មានឈ្មោះ កែវ អឿន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើកំណត់ហេតុ និងពិនិត្យទៅលើសាកសពជនរងគ្រោះបានឲ្យដឹងថា សពជនរងគ្រោះខាងលើ ពិតជាខ្យល់គរគាំងបេះដូងស្លាប់ពិតប្រាកដមែន ហើយបច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់