ព័ត៌មានជាតិ

Update៖ ប្លន់ម៉ូតូទាំងកណ្តាលថ្ងៃត្រង់ នៅសង្កាត់ទឹកថ្លា!

ភ្នំពេញ: យុវជនម្នាក់ត្រូវបានក្រុមចោរប្រដាប់ដោយអាវុធ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូស៊េរីឆ្នាំ២០១៥ ទាំងកណ្តាលថ្ងៃត្រង់នៅភូមិទឹកថ្លា។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ទី៦ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលត្រូវក្រុមចោរភ្ជង់ប្លន់យកម៉ូតូនោះមានឈ្មោះ យ៉យ រ៉ូយ៉ាល អាយុ២២ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ ស្នាក់នៅភូមិចំក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសេ ១២៥ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CX-6153ពីបុរីកីឡាសំដៅទៅផ្ទះនៅភូមិក្បាលដំរី លុះជិះមកដល់ផ្លូវលំ កន្លែងកើតហេតុខាងលើក៏លេចមុខជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូម៉ាកឌ្រីមសេ១២៥ អត់ស្លាកលេខជិះមកអែប ពីក្រោយហើយជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានដកកាំភ្លើងខ្លីភ្ជង់ខ្លួនឲ្យឈប់ហើយយកម៉ូតូរបស់ខ្លួនគេចបាត់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍វែករកមុខជនសង្ស័យចាត់ការតាមច្បាប់៕

//youtu.be/8xpn9uvOfJA

មតិយោបល់