ព័ត៌មានជាតិ

បើករថយន្តលឿនពេកជ្រុលទៅបុកខឿនសួនច្បារមុខក្រសួងការពារជាតិទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់បានបើករថយន្ត បួងចង្តូតបត់លឿនពេក ធ្វើឲ្យជ្រុលទៅបុកខឿនសួនច្បារមុខក្រសួងការពារជាតិ បណ្តាលឲ្យបាក់បែកខូចខាត ហើយរថយន្តដាច់កាឡេកង់មុខខាងស្តាំបើកទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ បានបើករថយន្តម៉ាកកាមរីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8071 បានបើកតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តនេះក៏បានបើកបត់ចង់ត្រឡប់ក្រោយវិញ ក៏ធ្វើឲ្យជ្រុលចង្កូតទៅបុកខឿនសួនច្បារមុខក្រសួងការពារជាតិ បណ្តាលឲ្យបាក់បែកខូចខាត ហើយចំណែករថយន្តនេះវិញបាន ដាច់កាឡេកង់មុខផ្នែកខាងស្តាំទៅមុខលែងរួចតែម្តង សំណាងល្អគ្មាននរណាម្នាក់រងរបួស។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងបានចុះមកធ្វើការស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ជើងគោកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ផងដែរ៕

មតិយោបល់