ព័ត៌មានជាតិ

ខំលក់ដូរតិចតួចគួបផ្សំប្តីធ្វើកម្មករស៊ិនទ្រីសន្សំលុយខ្លះ បែរជាត្រូវចោរប្រមូលយកខ្ទេចគ្មានសល់!

ភ្នំពេញ: ស្ត្រីម្នាក់ធ្វើការរោងចក្ររយ:ពេល២ឆ្នាំ ប្តីធ្វើជាកម្មករស៊ិនទ្រី ខំសន្សំលុយកាក់បានបន្តិចបន្តួច ឈប់ពីការងាររោងចក្រ មកបើកលក់ចាប់ហ៊ួយ ក្រែងកាក់កប រកស៊ីមិនទាន់បានមួយខែផង បែរជាត្រូវក្រុមចោរមកលួចប្រមូលយកខ្ទេចទើបរត់មកប្តឹងសមត្ថកិច្ចប៉ុស្តិស្ទឹងមានជ៍យទាំងព្រឹក រួមនឹងទឹកភ្នែករលឹងរលោង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី៧ ខែមេសាឆ្នាំ២០១៧ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងជួយរកសម្ភារ:ដែលចោរលួចយកទៅបាត់ ក្នុងនោះគឺមាន ធុងសម្រាប់ក្លាស្សេចំណុះ៣០០លីត្រចំនួន១,ស្រាបៀរ និងទឹកផ្លែឈើ ដែលក្លស្សេពេញធុង មួយចំនួនទៀត។

បើតាមការរៀបរាប់ពីស្ត្រីខាងលើមានឈ្មោះ អ៊ុក មុំ អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅភូមិប្រាវង្ស ឃុំកំភេម ស្រុកត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា រូបគាត់និងប្តីឈ្មោះ ចាន់ ចឹម អាយុ៤១ឆ្នាំ មុខរបរកម្មករស៊ិនទ្រី បានមកជួលបន្ទប់ស្នាក់នៅ និងលក់ចាប់ហ៊ួយនៅផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទើបតែបាន១ខែ ហើយនៅម៉ោង១យប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ គាត់ក៏បានឮសម្លេងដូចជាមានគេចូលគាស់យកសម្ភារ:គាត់ ខណ:នោះគាត់និងប្តីរបស់គាត់បើកភ្លើងឡើងមើលពុំមានអ្វីកើតឡើងក៏នាំគ្នាចូលដេកវិញ លុះព្រឹកឡើងបាត់អស់រលឹងសល់តែស្បែកជើង និងពឹលរបស់ក្រុមចោរប៉ុណ្ណោះទើបមកប្តឹងសមត្ថកិច្ចឲ្យជួយតែម្តង៕

មតិយោបល់