ព័ត៌មានជាតិ

ទៀតហើយ! ក្មេង២នាក់លង់ទឹកស្ទឹងស្លាប់ នៅពោធិ៍សាត់

ពោធិ៍សាត់: លោកអធិការក្រុងពោធិ៍សាត់ បានប្រាប់ Post News ថា មានករណីក្មេងលង់ទឹកស្ទឹងស្លាប់២នាក់ កាលពីវេលាម៉ោងប្រហែល១០ព្រឹក ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ នៅចំណុចខាងមុខវិហាឥស្លាន ស្ថិតនៅភូមិ ឥស្លាម សង្កាត់បន្ទាយដី ខេត្តពោធិ៍សាត់។

លោកអធិការបានបន្តថា ក្មេងទាំង២នាក់ដែលស្លាប់ ទី១មានឈ្មោះ ម៉ា រី ភេទស្រី អាយុ៤ឆ្នាំ និងម្នាក់ទៀតឈ្មោះ រុំ លី ភេទប្រុស អាយុ២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ ឪពុកម្តាយជាប់រវល់ការងារផ្ទះ បណ្តោយឲ្យកូនរត់លេង ហើយក៏ចុះលេងទឹកទើបបណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។

ចំណែកសពក្មេងទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់