ព័ត៌មានជាតិ

ចោរជើងចាស់ឆក់ទូរសព្ទក្មេងស្រីវ័យ១៣ឆ្នាំ ត្រូវសមត្ថកិច្ចក្របួចជាប់

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា កាលពីវេលាម៉ោង ១២ និង ៣០ នាទីរសៀល ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ នៅត្រង់ចំណុចក្រុមទី ១៣ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីឆក់ទូរស័ព្ទដៃ មួយបានកើតឡើងដែលបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅសេរី ២០១៥ ឡើងតែម ០១៧ ស្លាកលេខគ្មាន ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះមានឈ្មោះ គង់ គីហុង ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៨២ ក្រុមទី១២ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ភារ:​ទូរសព្ទ ចំនួន ១ គ្រឿង ម៉ាកអាយហ្វូនហ្វាយពណ៌ស និងលេខសុីម 081 711376 ។

ប្រភពបន្តថា បន្ទាប់មកវេលាម៉ោង ១២ និង ៥០ នាទី រសៀល កម្លាំងផ្នែកជំនាញ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានទទួលព័ត៌មានពីជនរងគ្រោះ រួចស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យឈ្មោះ​ លី សុខា ហៅ អាតា ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅក្រុមទី ៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដកហូតវត្ថុតាងរួមមាន ៖
១.ម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម សេ 125 ពណ៌ខ្មៅ អត់ស្លាក លេខ
២.មួកសុវត្ថិភាព ពណ៌ស ចំនួន ១
៣.មីចំនួន ២ កញ្ចប់
៤.ស្រាបៀលីអូ ១ កំប៉ុង
៥.អាវយឺត ពណ៌ស ១ ដៃខ្លី
៦.អាយកូម ពណ៌ខ្មៅ ១ គ្រឿង
៧.ខ្នោះដៃ ១ គូរ
៨.ប៊ីចេង ១ ថង់ ។

ចម្លើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់ ទូរសព្ទពីជនរងគ្រោះនៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ដោយទូរសព្ទដែលខ្លួនឆក់បានយកមកលាក់ទុកនៅក្នុងផ្ទះ ។

ប្រភពដដែលបន្តថា ដោយមានការសម្របសម្រួលពីលោក ហេង លុយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង និង អញ្ចើញចូលរួមលោក ជេត វណ្ណនី ស្នងការរងទទួលផែនយុត្តិធម៌បានដឹកនាំចុះទៅឆែកឆេរផ្ទះជនសង្ស័យឈ្មោះ លី សុខា រកឃើញវត្ថុតាងមួយចំនួនដូចខាងក្រោមរួមមាន ៖
១.ទូរស័ព្ទដៃ ម៉ាកអាយហ្វូន ហ្វាយពណ៌ ស ១ គ្រឿង របស់ជនរងគ្រោះ
២.មួកសុវត្ថិភាពចំនួន ៥ ពណ៌ក្រហម ១ ពណ៌ស ៣ ពណ៌ខ្មៅ ១
៣.ចិញ្ជៀនរូបបេះដូង ធ្វើអំពីប្លាទីន ១ វង់
៤.កាបូបដាក់ប្រាក់ ចំនួន ៨
៥.កាបូបស្ពាយ ចំនួន ៤
៦.VISA (ATM) ១ សន្លឹក LAURENT ជនជាតិបារាំង
៧.ប័ណ្ណបើកបរ LAURENT ១ សន្លឹក
៨.Etuaiant (e) LAURENT ១ សន្លឹក
៩.ខោខៅប៊យជើងខ្លី ពណ៌ទឹកបុិច ១
១០.អាវយឺតដៃខ្លី ពណ៌ខៀវមានអក្ស GLoek ចំនួន ១
១១.ខ្សែក្រវ៉ាត់ ២ ពណ៌ខ្មៅ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី និងបានបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៕

មតិយោបល់