Post News Media ព័ត៌មានជាតិ មានការភ្ញាក់ផ...

មានការភ្ញាក់ផ្អើល ! ក្រោយប្រជាពលរដ្ឋប្រទះឃើញអាវុធខ្លីម៉ាករ៉េវ៉ុលវ៉ែលេខ SV ចំនួន ១ ដើម

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង ៨ និង ១០ នាទីព្រឹក ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចដីឡូតិ៍របស់ឈ្មោះ ព្រំ ជួន ភេទស្រី អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិឬស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល បានប្រទះឃើញអាវុធខ្លីម៉ាករ៉េវ៉ុលវ៉ែលេខ SV ៣៩៨២១ ពណ៌សអ៊ីណុក បែកស្នាប់ដៃ និងរ៉ូឡូកៀបដោះមិនចេញ មានគ្រាប់ចំនួន០៦គ្រាប់ ។

មុនពេលមានការភ្ញាក់ផ្អើល នៅថ្ងៃខែឆ្នាំនិងពេលវេលាដូចខាលើឈ្មោះ ព្រំ ជួន ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្នាក់នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានប្រទះឃើញអាវុធខ្លីមួយដើមដាក់ក្នុងថង់ស្បោងក្រណាត់ពណ៌ខៀវឆ្នូត នៅមុខផ្ទះដែលមានចំងាយពីចិញ្ចើមផ្លូវលេខ១១០ ប្រហែល ៣.២០ ម៉ែត្រ និងបានរើសយកមកដាក់ក្រោមផ្ទះរួចរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល ។

ក្រោយទទួលបានព័ត៌មានកំលាំងជំនាញសហការជាមួយកំលាំងប៉ុស្តិ៍ និងមេភូមិបានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញអាវុធដូចខាងលើ និងធ្វើការដកហូតអាវុធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

Loading...