ព័ត៌មានជាតិ

បើករថយន្តមិនប្រយត្ន័ទៅបុកម៉ូតូពេញទំហឹង ផ្លោងបុរសម្នាក់ស្លាប់មួយរំពេច

តាកែវ: លោកអធិការរងស្រុកបាទី បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បានបុកជាមួយម៉ូតូមួយគ្រឿងពេញទំហឹង ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្តាលឲ្យអ្នកបើកម៉ូតូផ្លោងបែកក្បាលស្លាប់ម្នាក់។ ចំណែកអ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០
ក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តកណ្តាល។

ក្រោយពីកើតហេតុហើយនោះ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង នាំយកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងយកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់