ព័ត៌មានជាតិ

បញ្ឈប់ការចុះបញ្ជីធ្វើផ្លាកលេខ នៅមន្ទីរសាធារណការ!

ភ្នំពេញ: ដើម្បីផ្តល់ប័ណ្ណសម្គាល់ និងស្លាកលេខ ការផ្ទេរកម្មសិទ្ធិ ទុតិយតា តតិយតាប័ណ្ណសម្គាល់ និងផ្លាកលេខទោចក្រយានយន្ត នៅមន្ទីរសាធារណ:ការ និងដឹកជញ្ជូនរាជធានីខេត្តទាំងស្រុង ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញសេចក្តីណែនាំ ស្តីពីការធ្វើប្រតិភូកម្មការចុះបញ្ជីទោចក្រយានយន្ត ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបញ្ឈប់ការចុះបញ្ជីទោចក្រយានយន្ត។

ក្នុងនោះដែរ បើយោងទៅតាមសេចក្តីណែនាំបានបញ្ជាក់ឲ្យដឹងថា ការងារចុះបញ្ជីទោចក្រយានយន្តត្រូវផ្តល់ប្រគល់ឲ្យការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទូទាំងប្រទេស សាកល្បងអនុវត្តមុខងារទាំងនេះ តាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង ជូនប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ចខ្លួន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមមើលទៅក្នុងខ្លឹមសារទាំងស្រុងរបស់សេចក្តីណែនាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនដូចខាងក្រោម៖

មតិយោបល់