ព័ត៌មានជាតិ

First News៖ ឆក់ឥតល្ហែម្មងខណ្ឌទួលគោក! ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបធ្លាក់ពីលើម៉ូតូបោកក្បាលសន្លប់បាត់ស្មាតី

ភ្នំពេញ: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចមានករណីចោរឆក់កាបូបទៀតហើយបានកើតឡើង ដោយស្ត្រីម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់កាបូបតែមិនបានសម្រេចត្រូវជនរងគ្រោះប្រតាយប្រតប់គ្នា បណ្តាលឲ្យដួលម៉ូតូបោកក្បាលនឹងដងផ្លូវ របួសសន្លប់ស្តូកស្តឹងនៅនឹងកន្លែងកើតហេតុ។ ចំណែកក្រុមចោរគេចខ្លួនបាត់អស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទល់មុខនឹងអាគារមជ្ឈមណ្ឌលទួលគោក តាមបណ្តោយផ្លូវ៣១៥ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។​

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់