ព័ត៌មានជាតិ

អគ្គិភ័យមួយ ឆេះបំផ្លាយផ្ទះអស់ ១១ ខ្នង នៅព្រៃវែង

ព្រៃវែង: លោកអធិការស្រុកពាមរក៏ បានប្រាប់ Post News ថា មានករណីគ្រោះអគ្គិភ័យ កាលពីថ្ងៃទី០៨ ខែមេសា វេលាម៉ោង ១០ និង ១៥នាទីយប់ បណ្តាលឲ្យឆេះខូចខាតសម្ភារ: និងផ្ទះចំនួន ១១ខ្នង នៅត្រង់ចំណុចភូមិ០២ ឃុំព្រែកខ្សាយ ស្រុកពាមរក៏ ខេត្តព្រៃវែង។

ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់នោះ ទី១ ឈ្មោះកែវ ឡន ភេទប្រុស អាយុ ៥៤ឆ្នាំ ខូចខាត ៩០% (ផ្ទះបង្ក) ទី២ ឈ្មោះ មាស ណារិន ភេទស្រី អាយុ ៥៤ឆ្នាំ ខូចខាត ៨០% ផ្ទះរងគ្រោះ ទី៣ ឈ្មោះ ផាត់ យ៉ុន ភេទស្រី អាយុ ៦៣ ឆ្នាំ ខូចខាត ៨០% ផ្ទះរងគ្រោះ ទី៤ ឈ្មោះ អ៊ឹម ហាន ភេទស្រី អាយុ៦៤ ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ ទី៥ ឈ្មោះ អេង សំអាង ភេទប្រុស អាយុ ៥៦ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ និងទី៦ ឈ្មោះ ផាន់ ដារិទ្ធ ភេទប្រុស អាយុ ៤៤ ឆ្នាំ ខូចខាត ២០ % ផ្ទះរងគ្រោះ ទី៧ ឈ្មោះ សុខ ខេង ភេទស្រី អាយុ៦៧ ឆ្នាំ ខូចខាត ២០% ផ្ទះរងគ្រោះ ទី៨ ឈ្មោះ ហុង ឆេងអ៊ាង ភេទស្រីអាយុ ៧៨ ឆ្នាំ ខូចខាត១០% ផ្ទះរងគ្រោះ ទី៩ ឈ្មោះ ឡុង ជឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ ខូចខាត 20% ផ្ទះរងគ្រោះ ទី១០ ឈ្មោះ អ៊ុក អ៊ុល ភេទប្រុស អាយុ ៦៨ ឆ្នាំខូចខាត១០% ផ្ទះរងគ្រោះ និងទី១១ ឈ្មោះ អ៊ុក រ៉ានី ភេទស្រី អាយុ៤៩ ឆ្នាំ ខូចខាត១០% ផ្ទះរងគ្រោះ ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយពន្លត់មានដូចជា៖

– រថយន្តពន្លត់អគ្គីភ័យខេត្តចំនួន ០២គ្រឿង បាញ់ទឹកអស់ចំនួន ១៣ រថយន្ត។
– រថយន្តពន្លត់អគ្គីភ័យស្រុកកំពង់ត្របែកចំនួន ១គ្រឿង បាញ់ទឹកអស់ចំនួន១៦ រថយន្ត។
– រថយន្តស្រុកកំចាយមានចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន០៧ រថយន្ត។
– រថយន្តពន្លត់អគ្គីភ័យស្រុកពាមរក៏ចំនួន១គ្រឿង បាញ់ទឹកអស់ចំនួន២៣ រថយន្ត។
– រថយន្តស្រុកពន្លត់អគ្គីភ័យស្រុកស្វាយអន្ទរចំនួន១គ្រឿង បាញ់ទឹកចំនួន ១១ រថយន្ត។

តាមសមត្ថកិច្ច បានបញ្ជាក់ថា អគ្គិភ័យនេះ គឺបណ្ដាលមកពីផ្ទុះសេខ្សែភ្លើង ហើយរថយន្ដដែលបានប្រើ ក្នុងការពន្លត់សរុបទាំងអស់ចំនួន ០៧គ្រឿង បាញ់ទឹកបានចំនួន ៩១ រថយន្តស្មើរចំនួន ៤៥៥ ម៉ែត្រគូប៕

មតិយោបល់