Post News Media ព័ត៌មានជាតិ មតិពីអ្នកចូលរ...

មតិពីអ្នកចូលរួម បុណ្យភូមិឆ្នាំនេះ បានលើកឡើងថា កន្លែងផ្ញើរម៉ូតូ ថ្លៃកប់ពពក !

កណ្តាល: ក្រោយពីកម្មវិធីបុណ្យភូមិត្រូវបានបញ្ចប់ អ្នកដែលបានទៅចូលរួមមួយចំនួន បានរអ៊ូររទាំថាកន្លែងផ្ញើរម៉ូតូ យកតម្លៃថ្លៃកប់ពពក ធ្វើឲ្យបុណ្យភូមិបញ្ចប់ទៅដោយមានការមិនពេញចិត្តបន្តិចបន្តួច ពីសំណាក់អ្នកចូលរួម ប៉ុន្តែចំពោះតម្លៃប៉ុន្មាននោះ ខាង Post News Media សុំមិនបញ្ចេញឈ្មោះ ឬព័ត៌មាននានាឡើយ ដោយសារអ្នកចូលរួមសុំមិនឲ្យបង្ហាញ ។

កម្មវិធីបុណ្យភូមិលើកនេះបានបញ្ចប់ត្រឹមថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

តែយ៉ាងណាមិញ ក៏កម្មវិធីបុណ្យភូមិបានធ្វើឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់និងមិនមានពេលទំនេរទៅធ្វើអ្វីដែលប៉ះពាល់ដល់សង្គម ដូចជាអំពើខុសច្បាប់នានា ជាពិសេសមិនមានពេលវេលាទៅខ្វល់រឿងគ្រឿងញៀន ៕

Loading...