ព័ត៌មានជាតិ

ទៀតហើយ ! រថយន្តកាមរីហើមបើកដោយជនជាតិចិន បុករថយន្តបាឡែនពណ៌សពីក្រោយពេញទំហឹង

ភ្នំពេញ: ភ្នាក់ងារ Post News Media បានរាយការណ៍មកថា កាលពីវេលាម៉ោងជាង ១០ យប់ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ នៅចំណុចផ្លូវលេខ ៧០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត ដែលបង្កដោយរថយន្តជនជាតិចិនបុករថយន្តបាឡែន ពីសាលាទួលគោកព្យាយាមជិះគេចខ្លួនមកដល់ព្រំប្រទល់ខណ្ឌទួលគោកនិងខណ្ឌឬស្សីកែវ ត្រូវប្រជាពលរដ្ឋស្ទាក់ឃាត់ រថយន្តកាមរីហើមពណ៌សំបកឪឡឹក ពាក់ស្លាកលេខកំពង់ឆ្នាំង 2A-0500 បើកបរដោយជនជាតិចិនមិនប្រយ័ត្នសង្ស័យស្រវឹង បើកបរក្នុងល្បឿនលឿនក៏ជ្រុលមកបុករថយន្តបាឡែនពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2A-7924 ធ្វើដំណើរស្របទិសគ្នាពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបាឡែនរបស់ជនរងគ្រោះខូចខាតបែកស្តុបខាងក្រោយផ្នែកខាងឆ្វេងធ្ងន់ធ្ងរ រីឯរថយន្តរបស់ជនបង្កខូចខាតខ្ទេចខាងមុខផ្នែកខាងស្តាំ ហើយម្ចាស់រថយន្តជនជាតិចិនព្យាយាមគេខ្លួនតែត្រូវប្រជាពលរដ្ឋតាមឃាត់ខ្លួនបានចងនឹងក្រមាជាប់របងដែក ដេកសន្លប់ឈឹង ៕

មតិយោបល់