Post News Media ព័ត៌មានជាតិ មនុស្សជាង៣០នា...

មនុស្សជាង៣០នាក់ ពុលអាហារក្នុងកម្មវិធីបុណ្យសង្ស័យមកពីម្ហូបលាយគ្រឿងសមុទ្រ!

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានករណីមនុស្សជាង៣០នាក់ពុលអាហារ សង្ស័យពាក់ពន្ធ័និងម្ហូបលាយគ្រឿងសមុទ្រនៅក្នុងកម្មវិធីបុណ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចក្រុម៤ ភូមិព្រៃកូនសេក សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា មនុស្សដែលពុលអាហារសរុបមានចំនួន៣៣នាក់ស្រី២០នាក់ ក្នងនោះមនុស្សចាស់៥នាក់ស្រី២នាក់។ ចំពោះករណីនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ ដោយមានការអន្ដរាគមពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដឹកនាំដោយលោកស្រី ញឹក សាគុន្ធ អភិបាលរងខេត្តបាត់ដំបង និងជាក្រុមការងារគណបក្សចុះជួយសង្កាត់អូរចារ រួមសហការកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទរបស់ក្រុងបាត់ដំបង៕

Loading...