ព័ត៌មានជាតិ

យុវជនម្នាក់ខឹងខ្លួនឯង ឈឺច្រើនមើលមិនជា គិតខ្លីធ្វើអត្តឃាតចងកសម្លាប់ខ្លួន

កំពង់ស្ពឺ: លោកអធិការរងស្រុកថ្ពង បានប្រាប់ Post News Media ថា កាលពីវេលាម៉ោង ១១ និង ០៥ នាទី យប់ ថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០១៧ នៅភូមិមនោរម្យ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីចង ក ១ ករណី ជនរងគ្រោះឈ្មោះ សង គឹមហេង ភេទប្រុស អាយុ ២៤ ឆ្នាំ នៅភូមិ ឃុំកើតហេតុ បានយកក្រមាពណ៌ខៀវ ជាន់លើកៅអី ពណ៌ក្រហម ចងក ជាប់ដើមស្វាយខាងត្បូងផ្ទះចម្ងាយ ៣០ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ មានជំងឺប្រចាំកាយ មើលមិនជា ។

តាមការបញ្ជាក់ពីក្រុមគ្រួសារថា ជនរងគ្រោះពិតជាស្លាប់ដោយចង ក ពិតមែន ដោយមុនកើតហេតុ ជនរងគ្រោះបានពោលថា បើពូកែឈឺម្លឹងៗ មានតែទៅចងក ឲ្យងាប់ទេ និង បានដោះជញ្ចៀនមាសទុកលើខ្នើយឲ្យទៀតផង ក្រោយពីពិនិត្យចប់សព្វគ្រប់ ជំនាញបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់