ព័ត៌មានជាតិ

ឃាត់ខ្លួនកំលោះរូបស្អាត២នាក់ ក្នុងចំណោមបក្ខពួក៧ម៉ូតូខណៈកំពុងនាំគ្នាជិះប្រដាប់ដោយដុំថ្ម និងដាវដេញវាយគេឯងតាមដងផ្លូវ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចម្ការមន ជិះប្រដេញតាមចាប់ក្មេងស្ទាវ២នាក់ ក្នុងចំណោមបក្ខពួកគ្នា៦ទៅ៧ម៉ូតូ ដេញវាយគេឯងប្រដាប់ដោយដាវនិងដុំថ្ម តាំងពីមុខពេទ្យរ៉ុស្ស៊ីក្នុងសង្កាត់ទំនប់ទឹក ហើយត្រូវចាប់បាននៅផ្លូវ១៣៤ មុខភោជណីដ្ឋាន ព្រឹកឆ្ងាញ់ ល្ងាចស្រស់ ក្នុងខណ្ឌទួលគោក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម្តុំនោះផងដែរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៥០នាទីយប់ឈានចូលថ្ងែទី១១ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ២៧១ ទល់មុខពេទ្យរ៉ុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតគាត់បានជិះម៉ូតូល្បាតនៅតាមបណ្តោយផ្លូវ២៧១ ខណ:នោះក៏ឃើញក្រុមក្មេងស្ទាវ៦ទៅ៧ម៉ូតូកំពុងតែវាយម៉ូតូមួយគ្រឿងម៉ាកនិច ទល់មុខពេទ្យរ៉ុស្ស៊ី បង្កឲ្យមានការភ្ញាក់យ៉ាងខ្លាំងនៅម្តុំពេទ្យរ៉ុស្ស៊ី ខណ:ដែលឃើញសកម្មភាពបែបនេះ គាត់ក៏បានជិះម៉ូតូចូលទៅ បម្រុងថានឹងចាប់ក្រុមកេងស្ទាវទាំងអស់នោះ តែត្រូវក្រុមកេ្មងស្ទាវទាំងអស់នោះ ជិះម៉ូតូរត់គេចទាន់ ទើបសមត្ថកិច្ចជិះម៉ូតូដេញតាមបង្កឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ ចំណែកក្រុមកេ្មងស្ទាវដែលបានព្យាយាមជិះម៉ូតូរត់នោះ បានជិះបំបែកគ្នាកុំឲ្យខាងសមត្ថកិច្ចចាប់បាន ប៉ុន្តែសមត្ថកិច្ចគាត់ក៏នៅតែចាប់បានយុវជន២នាក់ នៅតាមបណ្តោយផ្លូវលេខ២២៣ កែងនឹងផ្លូវលេខ១៣៤ ក្រោយនឹងសណ្ឋាគារ ឡឺប្រេស៊ីដង់ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោកផងដែរ។

ចំណែកជនសង្ស័យទាំងពីរនាក់ ដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះបានអះអាងថា មុនពេលកើតហេតុ ពួកគេបានជិះម៉ូតូមួយគ្រឿងម៉ាកឡែត ពណ៌ស ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1FK- 0243 ទើបនឹងចេញពីក្លឹបមួយកន្លែងឈ្មោះ ថា ថប់ ដែលស្ថិតនៅក្នុងខណ្ឌចម្ការមន ស្រាប់តែជិះម៉ូតូមកដល់ម្តុំពេទ្យរ៉ុស្ស៊ី ក៏បានឃើញគេវាយគ្នាពេញទឹកពេញដី ក៏បានឈប់ម៉ូតូមើលសិន ខណ:ពេលដែលគាត់បានអង្គុយមើល ក៏មានសមត្ថកិច្ចមួយក្រុមជិះម៉ូតូមកកាក់ខ្លួន ភ្លាមៗនោះគាត់ក៏ភ័យ គិតថាសមត្ថកិច្ចមានបំណងអាក្រក់មកលើខ្លួន ដោយមិនដឹងធ្វើយ៉ាងម៉េចមានតែជិះម៉ូតូរត់គេចខ្លួនសិន ក៏ត្រូវខាងសមត្ថកិច្ចដេញតាមធ្វើការឃាត់ខ្លួនបែបនេះតែម្តងទៅ។

ជនសង្ស័យដែលឃាត់បាននេះ ទីឈ្មោះ ហួរ វិចិត្រ ភេទប្រុស អាយុ២២ឆ្នាំ និងទី២ ឈ្មោះ តា ដា ភេទប្រុស អាយុ២០ឆ្នាំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមនដើម្បីសាកសួរហើយដោះស្រាយទៅតាមនីតិវីធីច្បាប់ ៕

មតិយោបល់