ព័ត៌មានជាតិ

មិនធម្មតាមែន! យុវជនម្នាក់បំផ្លាញទ្រព្យសម្បត្តិគេហើយទៅដុតផ្ទះខ្លួនឯងទៀត

ប៉ៃលិន: ភ្នាក់ងារPost News ប្រចាំខេត្តប៉ៃលិនបានរាយការណ៍មកថា មានករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ កាលពីវេលាម៉ោង៦និង២០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ គង់ សៀងហៃ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។

ប្រភពដដែលបន្តថា ដោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ គង់ ភារី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរលក់ដូរ រួចមក ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះដល់កន្លែងកើតហេតុ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ លុះដល់ម៉ោងប្រហែល៨និង៣០នាទីយប់ ជនសង្ស័យបានត្រលប់មកផ្ទះម្តាយឈ្មោះ គង់ លី អាយុ៤២ឆ្នាំ វិញរួចធ្វើសកម្មភាពដុតបំផ្លាញផ្ទះដែលមានទំហំ៤ម៉ែត្រ និងបណ្តាយ៥ម៉ែត្រប្រក់ស័ង្កសី ហើយជនសង្ស័យក៏ព្យាយាមរត់គេចម្តងទៀត។

ក៏ប៉ុន្តែកម្លាំងជំនាញព្រហ្មទណ្ឌតាមប្រម៉ាញ់រហូតដល់ម៉ោង២និង៣០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័បាននៅលើផ្លូវចំណុចខាងមុខហាងលក់សម្លៀកបំពាក់សេវ៉ែនមួន ស្ថិតក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិនតែម្តង។

បច្ចុប្បន្នជនសង្ស័យការិយាល័យជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងអនុវត្តតាមនីតិវីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនចាត់ការជាបន្ត៕

មតិយោបល់