ព័ត៌មានជាតិ

ឲ្យរៀង! បងថ្លៃប៉ងរំលោភប្អូនថ្លៃមិនសម្រេច ជាប់ខ្នោះសមត្ថកិច្ច!

ព្រះវិហារ: លោកអធិការស្រុកសង្គមថ្មី បានប្រាប់Post News ថា មានករណីប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចចម្ការភ្នំដុប ខាងលិចភូមិស្ទឹង ចម្លាយប្រហែល៤គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។

លោកអធិការបន្តថា ជនសង្ស័យមានឈ្មោះ ស្រី ស្រឿន ភេទប្រុស អាយុ១៨ឆ្នាំ​ត្រូវជាបងថ្លៃ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនរងគ្រោះមានឈ្មោះ ម.ដ.ណ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានចុះទៅដល់និងនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងចាតើការតាមនីតិវិធីច្បាប់៕

មតិយោបល់