ព័ត៌មានជាតិ

បុរសវ័យ៣០ឆ្នាំម្នាក់សង្ស័យវិកលចរិត បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនក្នុងផ្ទះជីដូន

កណ្តាល: ភ្នាក់ងារ Post News Media ប្រចាំខេត្តកណ្តាល បានរាយការណ៍មកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៤ និង៣០នាទី នៅចំណុចលេីផ្ទះរបស់ឈ្មោះ ផាង ផន ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាជីដូនបង្កេីតជនរងគ្រោះ ស្ថិតក្នុងភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មានករណីបុរសម្នាក់ធ្វើអត្តឃាតដោយចងកខ្លួនឯងរហូតដល់ដាច់ខ្យល់ស្លាប់នៅក្នុងផ្ទះរបស់ជីដូន ។

ប្រភពបន្តថា ជនរងគ្រោះមានឈ្មោះ រុន ផាត ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (សង្ស័យជាមនុស្សវិកលចរិត) ស្នាក់នៅភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា តាមការឆ្លេីយបំភ្លឺ របស់ឈ្មោះ ផាង ផន ត្រូវជាជីដូនបង្កេីតរបស់ជនរងគ្រោះបានឲ្យដឹងថា កន្លងមកជនរងគ្រោះ ជាមនុស្សវិកលចរិត តែងតែដេីរបង្ករករឿងអ្នកជិតខាង និងរកដុតផ្ទះខ្លួនឯងទៀតផងហេីយ ឪពុក ម្តាយ និងជីដូន បាននាំយកទៅ មន្ទីរពេទ្យភ្នំពេញ ដេីម្បីព្យាបាលតែព្យាបាលមិនជា រហូតដល់សព្វថ្ងៃ ។ លុះនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣រសៀល គាត់ជាជីដូនបានដាក់អារហារ ឲ្យចៅហូប រួចគាត់ក៍ បានចេញពីផ្ទះទៅទិញម្ហូប ក្រោយមកប្រមាណ ១ ម៉ោងគាត់ក៏ត្រឡប់មកវិញឡេីងលេីផ្ទះក៏ឃេីញចៅរបស់គាត់ធ្វេីអត្តឃាតចងកដោយខ្សែនីឡុង ជ័រពណ៌ខ្មៅទំហំ៤លី នឹងផ្ទោងផ្ទះស្លាប់បាត់ហេីយ រួចបានហៅកូនជាឪពុកជនរងគ្រោះ និងបងប្អូនជិតខាងមកដេីម្បី កាត់ខ្សែដាក់សាកសពចុះ រួចរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ច ។

ក្រោយពីបានទទួលព័ត៌មាន ផ្នែកជំនាញ នៃអធិការរដ្ឋាននគរបាលស្រុកកោះធំ ចុះទៅដល់កន្លែងកើតហេតុ រួមមានគណ:កម្មការ អាជ្ញា
ធរមូលដ្ឋាន ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ ផ្នែកជំនាញ ក្រុមគ្រួសារសព ដេីម្បីធ្វើការពិនិត្យសពជនរងគ្រោះ ឃើញថា ជនរងគ្រោះ មានស្លាកស្នាម លេីគ្រាប់ពោនក ផ្នែកក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង លិច ខ្សែនីឡុង ស្នាមជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធករណីអ្វីផ្សេងទ្បើយ គឺពិតជាធ្វេីអត្តឃាត ចងក ប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់សាកសព ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់