Post News Media ព័ត៌មានជាតិ នាំខ្លួនជនជាប...

នាំខ្លួនជនជាប់ចោទ២នាក់ ទៅបើកសំណាកគ្រឿងញៀនជិត១០គីឡូ នៅតុលាការ

ភ្នំពេញ: នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ លោក ពេជ វិជ្ជាធរ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យមន្ត្រីពន្ធនាគារ ព្រៃស ម១ នាំខ្លួនជនជាប់ចោទជនជាតិចិន និងខ្មែរចំនួន២នាក់ មកធ្វើការបើកសំណាកគ្រឿងញៀន។

ជនជាប់ចោទដែលត្រូវនាំខ្លួនទៅកាន់តុលាការដើម្បី បើកសំណាក ទី១ឈ្មោះ Lin Guo ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ជានាយកប្រតិបត្តិក្រុមហ៊ុន The Health Phat Pharma Company និងទី២ឈ្មោះ យ័ន្ត ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន The Health Phat Pharma Company ត្រូវបានចោទប្រកាន់ពីបទ ផលិត រក្សាទុក និងដឹកជញ្ជូន នូវសារធាតុញៀន ប្រភេទកាតាមីន និងម្សៅក្រាមពណ៌សចំនួនសរុប ៧២៣,៩៨ក្រាម ដោយខុសច្បាប់ ប្រព្រឹត្តនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ យោងតាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

គួរកត់សម្គាល់ដែរថា នៅពេលបើកសំណាកនាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧នេះ មានសមាសភាពចូលរួមមិនគ្រាន់តែ ចៅក្រមស៊ើបសួរ និងក្រឡាបញ្ជីនោះទេ គឺក៏មានមន្ត្រីគយ និងរដ្ឋាករ មន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីនគរបាលជំនាញជាច្រើនរូបផងដែរ។

គួររំលឹកថា ជនជាប់ចោទទាំង ២នាក់ខាងលើត្រូវបាន សមត្ថកិច្ចនាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ឃាត់ខ្លួនឃាត់ខ្លួនកាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០១៧ ជាមួយគ្រឿងញៀន ប្រភេទ កេតាមីន ៩២ក្រាម និងច្រកក្នុងដប ១០០០ ដប បម្រុងនាំចេញទៅប្រទេសម៉ាឡេស៊ី តាមច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង៕

Loading...