ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួសធ្ងន់ស្រាល ០៣ នាក់

កែប: តាមសេចក្ដីរាយការណ៍ កាលពីថ្ងៃទី១២ ខែមេសា វេលាម៉ោង ០៤ និង៥៨នាទី បានឲ្យដឹងថា ម៉ូតូពីរគ្រឿងបានបុកគ្នា នៅផ្លូវកែវគ្នា បណ្ដាលឲ្យរបួសធ្ងន់ស្រាល ពីរនាក់ និងស្លាប់ម្នាក់ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្លូវកែងផ្សារ កាស៊ីណូចាស់ ស្ថិតនៅភូមិនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

ម៉ូតូទី១ ម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ កែប1A1857 បើកបរដោយឈ្មោះ ខាត់ ចិត្ត្រា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប (របួសស្រាល​)
និងម្នាក់ទៀតរួមដំណើរ ឈ្មោះ គាំ រ៉ាឌី ប្រុស អាយុ​ ២៥ ឆ្មាំ រស់នៅភូមិឃុំជាមួយគ្នា (របួសធ្ងន់​) ។ ចំណែកម៉ូតូទី២ ម៉ាក ហុងដា ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កែប1A 4087 បើកបរដោយឈ្មោះ សេង ឆេន ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មុខរបរ នេសាទ(ស្លាប់) ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកខេត្តកែប ដឹកមកមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ហើយចំណែកឯសាកសពវិញ ត្រូវបានដឹកទៅប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

សម្រាប់វត្ថុតាងវិញ ត្រូវបានសមត្ថកិច្ច យកមករក្សារទុកនៅស្នងការដ្ឋាននគរបាលខេត្តកែប រងចាំការដោះស្រាយពេលក្រោយ៕

មតិយោបល់