ព័ត៌មានជាតិ

ជួប ថៃ ជនសង្ស័យករណីប៉ុនប៉ងរំលោភសេពសន្ថវៈ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅខេត្តក្រចេះ

ក្រចេះ: នាយផ្នែកនគរបាលយុត្តិធម៌ស្រុកចិត្របុរី បានប្រាប់ Post News Media ថា នៅវេលាម៉ោង ០០ និង ៣០ នាទីរំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី១៣ខែមេសាឆ្នាំ២០១៧ មានករណីប៉ុនប៉ងរំលោភសពសន្ថវ:តែមិនបានសម្រេច នៅចំណុចភូមិតាលុស ឃំុបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះមានឈ្មោះ កុយ សំបូរ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអភិបាលរងក្រុងក្រចេះ ។ រីឯជនសង្ស័យមានឈ្មោះ ជួប ថៃ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះ និងជនសង្ស័យ រស់នៅភូមិ ឃំុកើតហេតុខាងលើ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុជនសង្ស័យបានឡើងលើផ្ទះជនរងគ្រោះ ដោយមានកាន់កូនកាំបិតមួយជាប់និងដៃ ហើយរុញទ្វារបន្ទប់ បំរុងចូលដេកជាមួយជនរងគ្រោះ ។ ភ្លាមនោះ ជនរងគ្រោះឃើញ ក៏នាំកូនរត់ចុះមកដីហើយក៏ស្រែកហៅអ្នកស្រុកឲ្យជួយ និងតេ ទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍រដ្ឋបាល បុសលាវ ។ នគរបាលប៉ុស្តិ៍ ចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ចិត្របុរី ៕

មតិយោបល់