ព័ត៌មានជាតិ

ចូលឆ្នាំថ្ងៃទី១ សង្រ្កានវត្តភ្នំយប់នេះ សប្បាយអស់ទាស់ហ្មង !

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណ:នេះនៅវត្តភ្នំកំពុងមានភាពអ៊ូរអរ ដោយសារប្រជាពលរដ្ឋដែលមិនបាន ទៅកម្សាន្តតាមបណ្តាខេត្តមួយចំនួន ងាកមកកម្សាន្តក្នុងទីក្រុងវិញ ដោយចូលរួមក្នុងកម្មវិធីសង្រ្កានវត្តភ្នំ យ៉ាងច្រើនកុះករធ្វើឲ្យភ្នំពេញពុំមានស្ងប់ស្ងាត់នោះឡើយ ។

ដោយឡែកម្មវិធីសង្រ្កានវត្តភ្នំនឹងបន្តប្រារព្ធឡើងនៅថ្ងៃបន្តបន្ទាប់ទៀត ដើម្បីចូលរួមអបអរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីបង្កបរិយាកាសសប្បាយ រីករាយដល់ភ្ញៀវទេសចរណ៍នានាដែល កំពុងស្នាក់នៅក្នុងទីក្រុងភ្នំពេញ ។

ក្នុងកម្មវិធីនោះយើងសង្កេតឃើញមានការរាំច្រៀង លេងល្បែងប្រជាប្រិយខ្មែរដែលមានដូចជា បោះឈូង ទាញព្រ័ត លាក់កន្សែង បោះអង្កុញ ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយនានាដែលខ្មែរនិយមលេងក្នុងរដូវបុណ្យចូលឆ្នាំខ្មែរនេះ ។ ក្រៅពីនោះក៏មានការលក់ដូរវត្ថុអនុស្សាវរីយ៍អាហារសំរន់ និងអាហារបែបប្រពៃណី នានាផងដែរ ។

បើទោះជាប្រជាពលរដ្ឋមួយចំនួនបានចាកចេញពីទីក្រុងទៅកម្សាន្តនៅតាមបណ្តាខេត្តនានា ក៏សង្ក្រានវត្តភ្នំមិនធ្វើឲ្យរាជធានីភ្នំពេញមានភាពស្ងប់ស្ងាត់នោះឡើយ ៕

មតិយោបល់