ព័ត៌មានជាតិ

រដូវបុណ្យទាន! ឪចិត្តខ្មៅច្របាច់កកូនអាយុ២ខួបជាងសន្លប់បាត់មាត់ឈឹង

បាត់ដំបង: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីឪពុកចិត្តខ្មៅម្នាក់ មិនដឹងកើតអី ស្រាប់តែស្ទុះមកច្របាច់កកូនបង្កើតដែលទើបតែមានអាយុ២ខួប៦ខែ បណ្ដាលឲ្យសន្លប់បាត់មាត់ឈឹង ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៧នាទីល្ងាច ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុមទី៥ ភូមិព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យជាឪពុកដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ យិប រតនា ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំក្រុមទី៥ ភូមិព្រែកនរិន្ទ ស្រុកឯកភ្នំ ហើយបច្ចុប្បន្នជនសង្ស័យជាឪពុកខាងលើ ត្រូវបានសមត្ថកិច្ចយកមកអប់រំនៅអធិការដ្ឋាននរគបាលស្រុកឯកភ្នំដើម្បីឲ្យឈប់ប្រព្រឹត្តទង្វើបែបនេះបន្តទៀត៕

មតិយោបល់