ព័ត៌មានជាតិ

រូបថតច្រើនសន្លឹកបង្ហាញពីស្នាមញញឹមនិងភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរថ្ងៃទី២

បាត់ដំបង: ភ្នាក់ងារ Post News Media ប្រចាំខេត្តបាត់ដំបងបានរាយការណ៍មកថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ ដែលត្រូវនឹងថ្ងៃចូលឆ្នាំថ្ងៃទី២ ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងផ្ទាល់ និងបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលមានរយ:ពេលតែ៣ថ្ងៃប៉ុននោះក្នុងមួយឆ្នាំម្តង ក្រៅពីការច្រៀងរាំលេងល្បែងរបាំប្រជាប្រិយយើងឃើញថាមានសកម្មភាសប្បាយរីករាយផ្សេងៗទៀតដែលមិនបណ្តាលឲ្យប៉ះពាល់ដល់សន្តិសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញបានធ្វើឲ្យចំណងមិត្តភាពរបស់ប្រជាពលរដ្ឋពីមួយគ្រួសារទៅមួយគ្រួសារកាន់តែមានភាពស្និតស្នាលឡើងៗ ។ នេះសបង្ហាញឲ្យឃើញពីភាពជាខ្មែរដែលទោះជាទៅដល់ទីណាក៏មានភាពរួសរាយរាក់ទាក់ប្រកបដោយភក្តីភាពស្មោះស្ម័គ្រចេញពីបេះដូងជាខ្មែរដូចគ្នា ៕

មតិយោបល់