Post News Media ព័ត៌មានជាតិ ជិះម៉ូតូបុកជ្...

ជិះម៉ូតូបុកជ្រូករបួសធ្ងន់ស្រាលឪពុកម្តាយនិងកូនស្រីតូចអាយុ២ឆ្នាំ

មណ្ឌលគិរី: លោកអធិការស្រុកកោះញ៉ែកបានប្រាប់ Post News Media ថា កាលពីវេលាម៉ោង ១២និង១០នាទីរសៀល ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសារម៉ូតូជិះបុកជ្រូកនៅត្រង់ចំណុចថុងប៉ុង ចម្ងាយពីស្ពាន ២៥០ម៉ែត្រ លើផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី ។

អ្នកបើកបរជាឪពុកមានឈ្មោះ ឈិប ពោ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី រងរបួសស្រាល រីឯម្តាយមានឈ្មោះ គ្រួក ស្រីម៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅជាមួយប្តីខាងលើ រងរបួសធ្ងន់ចុកដើមទ្រូងខាងស្តាំនិងបែកចិញ្ចើមខាងស្តាំ រីឯកុមាររីជាកូនស្រីមានឈ្មោះ ពោ នីសា ភេទស្រី អាយុ២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបន្ទុកឪពុកម្តាយខាងលើ រងរបួសបែកក្បាលផ្នែកខាងលើ ។

ជនរងគ្រោះទាំង៣នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1C 6765 និងលេខម៉ាស៊ីន 9435500 ។

បច្ចុប្បន្នជនរងគ្រោះទាំង៣ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តមណ្ឌលគិរី រីឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

Loading...