ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រើប្រាស់អាវុធខុសច្បាប់ (អាវុធកែច្នៃបាញ់គ្រាប់ពិត) នៅស្រុកកោះធំ

កណ្តាល: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៣និង១៥នាទីរសៀល ត្រង់ចំណុចភូមិលេខ២ ឃុំពោធិ៍បាន ស្រុកកោះធំ មានករណីផ្ទុះប្រដាប់អាវុធខុសច្បាប់ ជាប្រភេទអាវុធខ្លីកែច្នៃ បង្កឲ្យនារីម្នាក់រងរបួសធ្លុះផ្លូវស្តាំធ្ងន់ធ្ងរ ។

ជនរងគ្រោះឈ្មោះ សៀង បញ្ញា ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅកន្លែងកើតហេតុមានស្នាមរបួសត្រង់ភ្លៅខាងស្តាំធ្លាយទៅម្ខាង សង្ស័យត្រូវគ្រាប់កាំភ្លើង (ក្បាលគ្រាប់រកមិនឃើញ) ។ ជនសង្ស័យឈ្មោះ ពូជ យ៉ុន ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅជាមួយជនរងគ្រោះ (ត្រូវជាពូថ្លៃជនរងគ្រោះ) មុខរបរកសិករ (រត់គេចខ្លួន) ។ វត្ថុតាងចាប់យករួមមាន អាវុធកែឆ្នៃ០១ដើម និងសំបកគ្រាប់អាការចំនួន០១។

នៅមុនពេលកើតហេតុ កាលពីវេលាកើតហេតុខាងលើ នៅក្នុងភូមិ មានចាក់ធុងបាស់ផឹកស៊ីរាំលេង ពេលនោះជនល្មើសបានផឹកស្រវឹងហើយឈ្លោះ ប្រកែកគ្នាជា មួយនិងក្រុមផឹកស៊ីមួយវង់ទៀតដែលមានផ្ទះជិតគ្នា បន្ទាប់មកជនល្មើស ក៏បានរត់ទៅយកកាំភ្លើងកែឆ្នៃ បម្រុងយកទៅបាញ់គូរទំនាស់ ពេលនោះជនរងគ្រោះ ក៏បានចូលទៅឃាត់ បណ្តាលឲ្យរាលកៃកាំភ្លើង ចំភ្លៅខាងស្តាំ ជនរងគ្រោះធ្លាយពីម្ខាងទៅម្ខាង តែជនរងគ្រោះ
មិនទាន់បានដាក់ពាក្យបណ្តឹងនៅឡើយទេ ហើយត្រូវម្តាយដឹកយក មកព្យាបាលនៅ មន្ទីរពេទ្យជ័យជំន: ហើយត្រូវបានសមត្ថមិច្ចនគរបាល
ក្រុងតាខ្មៅ បានដំណើរការស្រាវជ្រាវ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន ស្រុកកោះធំ នៅកន្លែងកើតហេតុបើកការស៊ើបអង្កេត រហូតឈាន បន្តកំណត់បានមុខសញ្ញាល្មើស និង ចាប់យកវត្ថុតាង អាវុធកែច្នៃ បាញ់គ្រាប់កាំភ្លើងបានយកទៅលាក់កប់ទុកក្នុងផ្ទះ ។

ករណីនេះកម្លាំងជំនាញស្រុកនិងប៉ុស្ដិ៍រដ្ឋបាលពោធិ៍បាន កំពុងបន្តចាត់ការសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់