ព័ត៌មានជាតិ

First News៖ រថយន្តកុងតឺន័រមួយគ្រឿង ក្រឡាប់ផ្ងារជើងបណ្តាលឲ្យអ្នកបើករថយន្តបែកក្បាលនៅស្រុកភ្នំព្រឹក

បាត់ដំបង: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកុងតឺន័រមួយគ្រឿង ​ទំនងជាបើកលឿន បណ្តាលឲ្យរេចង្កូត ក្រឡាប់ផ្ងារជើងនៅលើផ្លូវ បណ្តាលឲ្យអ្នកបើកបររថយន្តរងរបួសធ្ងន់បែកក្បាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

មតិយោបល់