ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីម្ចាស់ផ្ទះផ្អើលស្រែកថាចោរ

តាកែវ: លោកអធិការរងស្រុកត្រាំកក់ បានប្រាប់ Post News ថាកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង២រសៀល ត្រង់ចំណុចផ្ទះឈ្មោះ ញ៉ែម ណៃ ភេទស្រី អាយុ៣៩ឆ្នាំ នៅភូមិទួលត្បែង ឃុំលាយបូរ ជនសង្ស័យម្នាក់ ឈ្មោះ អឹម ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្រង៉ែ ឃុំឧត្ដមសុរិយា បានលបលួចចូលទៅក្នុងផ្ទះជនរងគ្រោះខាងលើរួចយកកូនកាំបិតទៅចាក់ទ្វារផ្ទះជនរងគ្រោះពីក្រោយ ពេលនោះម្ចាស់ភ្ញាក់ទាន់ក៏ស្រែកឆោឡោហៅអ្នកជិនខាងឲ្យជួយព័ទ្ធចាប់បាន ។

ក្នុងនោះសមត្ថកិច្ចដកដកហូតបានសម្ភារ:រួមមាន ៖
-ម៉ូតូគុបមូលពណ៏ស្លែគ្មានផ្លាកលេខ០១គ្រឿង
-កាបូបក្រវ៉ាត់ចង្កេះពណ៏ខ្មៅ០១
-កាំបិតស្នៀតចុងស្រួចដងដែក០១
-ស្បោងក្រណាត់មានជាប់មមីសមាន់ចំនួន០២ ។

បច្ចុប្បន្ន ករណីខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់