Post News Media ព័ត៌មានជាតិ ប្រើប្រាស់គ្រ...

ប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងផ្ទះ ម្តាយរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួន

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងផ្ទះម្នាក់ត្រូវបានម្តាយរបស់ខ្លួនរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យឃាត់ខ្លួនហើយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ៩ ផ្លូវលំ ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើឈ្មោះ មិន ណារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុមានករណីប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងគ្រួសារនៅក្នុងផ្ទះដោយម្តាយជនសង្ស័យបានរាយការណ៍ប្រាប់សមត្ថកិច្ចតាមទូរសព្ទថាកូនប្រុសរបស់គាត់ឈ្មោះ មិន ណារិទ្ ធបានប្រើប្រាស់គ្រឿងញៀននិងអុកឡុកក្នុងគ្រួសារនៅក្នុងផ្ទះទើបសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុនិងនាំខ្លួនជនសង្ស័យយកទៅសួនាំនៅប៉ុស្តិ៍នគរបាលកាកាបតែម្តង ។ វត្ថុតាងចាប់យកមានឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ដែកកេះ១០ និងទុយោប៊ឺតចំនួន០៤ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកសាងឯកសារនិងបញ្ចូនទៅកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត ៕

Loading...