ព័ត៌មានជាតិ

គួរឲ្យអាសូរ! ដូនជីម្នាក់ ត្រូវចៅតិរិច្ឆានញៀនថ្នាំ វាយធ្វើបាបរាល់ថ្ងៃ ទ្រាំលែងបាន មកប្តឹងសមត្ថកិច្ចបុស្តិ៍ស្ទឹងមានជ័យ

ភ្នំពេញ: តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ដូនជីអាយុ៩០ឆ្នាំម្នាក់ ត្រូវបានចៅចិត្តតិរិច្ឆានញៀនថ្នាំ វាយធ្វើបាបទ្រាំលែងបាន មកប្តឹងប៉ូលិសស្ទឹងមានជយ័ឲ្យជួយអន្តរាគមន៏ កាលពីវេលាម៉ោង៨នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧។

លោកយាយវ័យចំណាស់មានឈ្មោះ ឡាក់ អាន អាយុ៩០ឆ្នាំ បាននិយាយរៀបរាប់ទាំងភ្នែកប្រាប់ក្រុមអ្នកសារព័ត៌មានថា គាត់មានចៅប្រុស៣នាក់និងកូនស្រីមេម៉ាយ ដែលស្នាក់នៅជាមួយគ្នាហើយចៅប្រុសទាំង៣នាក់សុទ្ធតែអ្នកញៀនថ្នាំ ហើយតែងតែរករឿងវាយដុំកូនស្រីគាត់និងរូបគាត់ស្ទើរតែរៀងរាល់ថ្ងៃ។

ហើយនៅព្រឹកមិញនេះចៅប្រុសរបស់គាត់ឈ្មោះ ប៊ូន ដាន់ អាយុ២៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ភូមិបច្ឆា សង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជយ័ បានទារលុយគាត់យកទៅទិញគ្រឿងញៀនមិនបាន ដោយគាត់មិនមានទើបអាចៅតិរិច្ឆានរូបនេះ ទាត់គាត់៤ជើងនិងដាល់កញ្ចប់មាត់មួយដៃ បណ្តាលឲ្យឈាមមាត់ ទើបគាត់ទ្រាំលែងបានក៏ហៅម៉ូតូឌុបជិះមកប្តឹងប៉ូលិសប៉ុស្តិ៍ស្ទឹងមានជយ័ ឲ្យជួយចាប់អាចៅកំណាចរូបនេះយកទៅដាក់គុកដើម្បីឲ្យរាងចាលឈប់ធ្វើបាបគាត់ទៀត។

ក្រោយពេលទទួលពាក្យបណ្តឹងភ្លាមៗនោះ លោក ឯម ភារី នាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍ស្ទឹងមានជយ័ បានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុតែជនដៃដល់ដឹងខ្លួនមុនក៏បានរត់គេចខ្លួនបាត់ស្រមោល។

គួរបញ្ជាក់ផងដែរថា ប្លុកក្រោយវត្តស្ទឹងមានជយ័ ខណ្ឌមានជយ័ គឺមានការប្រមូលផ្តុំដោយក្រុមចែកចាយនឹងប្រើប្រាស់គ្រឿងញៀនដែលពួកនោះគឺចេញពីមុខពេទ្យលោកសង្ឃ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មកជ្រកកោននៅតំបន់ខាងលើនេះដើម្បីលាក់ខ្លួនធ្វើការចែកចាយនិងប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹកកគ្រេងដោយគ្មានការរំខានដល់សមត្ថកិច្ច ប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះ។

សំណូមពរដល់ដល់គណ:បញ្ជាការឯកភាពខណ្ឌមានជយ័ជួយចុះពិនិត្យមើលតំបន់ស្មុគស្មាញខាងលើនេះផង ពួកគាត់មានការបារម្ភដល់សុវត្ថភាពនិងអនាគតកូនចៅរបស់គាត់ជំនាន់ក្រោយខ្លាចធ្លាក់ចូលអន្លង់គ្រឿងញៀនដូចក្រុមវាយម្តាយវាយយាយនេះទៀត៕

មតិយោបល់