Post News Media ព័ត៌មានជាតិ ខេត្តចំនួន៦ត្...

ខេត្តចំនួន៦ត្រូវប្រយត្ន័ចំពោះផ្គររន្ទះ! ប៉ុន្មានថ្ងៃទៀតអាកាសធាតុនៅកម្ពុជាមានទាំងការកើនកម្តៅ មានទាំងភ្លៀងកក់ខែ!

ភ្នំពេញ: យោងតាមការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២០ -២៩ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា ចាប់ពីថ្ងៃទី២០-២២ ខែមេសា ធាតុអាកាស នឹងមានការឡើងកម្តៅបន្តិច និងផ្នែកខ្លះនៃបណ្តាខេត្តនៅភាគពាយ័ព្យ អាចនឹងមានភ្លៀងកក់ខែ។ ចំណែកចាប់ពីថ្ងៃទី២៣-២៩ ខែមេសា អាកាសនឹងថយកម្តៅមកវិញ ហើយបណ្តាខេត្តនៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប អាចនឹងមានភ្លៀងកក់ខែពីមធ្យមទៅបង្គួរ ក្នុងនោះមាត់សមុទ្រ ក៏មានភ្លៀងធ្លាក់ផងដែរ។

ក្នុងនោះប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយត្ន័ចំពោះបាតុភូតផ្គង់រន្ទះ ដែលអាចកើតមាននៅពេលមេឃរកកលភ្លៀង ចាប់ពីថ្ងៃទី២៣-២៩ ខែមេសា ឆ្នាំ២០១៧ ជាពិសេសនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងព្រះវិហារ៕

Loading...