ព័ត៌មានជាតិ

យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​​គ្រឿង​ញៀន ​ខុស​ច្បាប់​​ទូទាំង​ប្រទេស សម្រាប់​ថ្ងៃ​ទី១៩ខែមេសាឆ្នាំ២០១៧

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿង​ញៀន​២១ករណី ឃាត់មនុស្ស ២៩នាក់ក្នុងនោះស្រី៤នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១ ។

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ០៨ករណី ឃាត់ ១២នាក់ ក្នុងនោះមានស្រី០៣នាក់ ,មុខសញ្ញាប្រើប្រាស់គ្រឿង​ញៀន​ ១២ករណី ឃាត់ ១៧នាក់ ក្នុងនោះមានស្រី១នាក់និង ដាំដុះ ១ករណី រួមទាំងវត្ថុតាង មេតំហ្វេតាមីន (ice) ១០៧កញ្ចប់តូច និងកញ្ឆា ២៥៣២៥ដើម ។

លទ្ធផលដែលបង្ក្រាបហើយឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២៩នាក់និងវត្ថុតាងមួយចំនួននេះមានការចូលរួមសហការពី ៨ អង្គភាព
Police : ៧ អង្គភាព
១ / បន្ទាយមានជ័យ ៖ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ។
២ / បាត់ដំបង ៖ ប្រើប្រាស់ ៦ករណី ឃាត់ ៧នាក់ ។
៣ / កំពង់ធំ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក ice ៣កញ្ចប់តូច ។
៤ / កំពត ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ។
៥ / តាកែវ ៖ ដាំដុះ ១ករណី ឃាត់ ០នាក់ ចាប់យកកញ្ឆា ២៥៣២៥ដើម ។
៦ / ឧត្តរមានជ័យ ៖ ប្រេីប្រាស់ ១ករណី ឃាត់ ៣នាក់ ។
៧ / រាជធានីភ្នំពេញ ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រេីប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ៧៦កញ្ចប់តូច ។
PM : ១ អង្គភាព
៨ / កណ្ដាល ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក ice ២៨កញ្ចប់តូច ៕

មតិយោបល់