ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ និងដកហូតថ្នាំញៀនបាន២កញ្ចប់

កណ្តាល: ករណីឃាត់ខ្លួនជនសង្ស័យពីរនាក់រក្សាទុកសារធាតុញៀនខុសច្បាប់ នៅវេលាម៉ោង ១១និង៥០នាទី
ថ្ងៃទី១៩ ខែ០៤ ឆ្នាំ២០១៧ ចំណុចមុខ​ ដេប៉ូ​ប្រេងតេលា កំពង់ចម្លង​ ភូមិអរិយក្សត្រ ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ សេង​ ពិសី​ ភេទ​ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ កម្មករ សំណង់ទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ និងទី២ឈ្មោះ ណូ​ សង្ហារ​ ភេទ ប្រុស អាយុ ២៧​ ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​ ចុងភៅទីលំនៅភូមិ ព្រែកតាកូវ ឃុំព្រែកតាកូវ ​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​។

ប្រភពដដែរបន្តរថា នៅថ្ងៃខែកើតហេតុខាងលើកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលអរិយក្សត្រ ជិ:ល្បាតដើម្បីតាមដានមើលមុខសញ្ញា ដោយកំណត់បានមុខសញ្ញានៅចំណុចកើតហេតុហើយនោះមានការសង្ស័យ កម្លាំងសមត្ថកិច្ចក៏បានចុះឃាត់ឆែកឆេរកឃើញម្សៅក្រាមសថ្លា ០២​កញ្ចប់តូច ម៉ូតូ​វ៉េវ​ អាល់ហ្វា​០១​គ្រឿង និងប្រាក់រៀល​៥០០រៀល។

បច្ចុប្បន្នសមត្ថកិច្ចឃុំឃាំងជនសង្ស័យនិងវត្ថុតាងជាបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់