ព័ត៌មានជាតិ

បុរសម្នាក់ប្រើហិង្សាប្រដាប់អាវុធដោយចេតនាទៅលើប្រពន្ធ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: ភ្នាក់ងារ Post News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ០៩ និង ៣០នាទីព្រឹក នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក​ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ បានឃាត់ខ្លួនជនសង្ស័័យម្នាក់​ ក្នុងបទល្មើសជាក់ស្តែងឈ្មោះ​ ទៀន សាន ភេទប្រុស អាយុ៥៣ឆ្នាំ​ ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ បានប្រើហិង្សា ទាំងផ្លូវកាយ ផ្លូវចិត្ត ទៅលើប្រពន្ធគាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចដកហូតបាន កាំភ្លើងអាកាស្វ័យ ០១ ដើម រលុបលេខ គ្មានបង់ និង គ្រាប់ទេ (គុណភាពអាចប្រើប្រាស់បាន) ដែលលាក់ទុកក្រោយបរិវេណផ្ទះជាប់របងព្រំដីគាត់ ដោយរុំសំបកកៅស៊ូ ពណ៌ខ្មៅ កប់ក្នុងដី បន្ទាប់ ពីសាកសួរជនសង្ស័យខាងលើរួច សមត្ថកិច្ច យើង បានឃាត់ខ្លួន បក្សពួក ០១ នាក់ទៀត ឈ្មោះ ពេជ្រ ប៉ាច ភេទ ប្រុស អាយុ ៥៧ឆ្នាំ ស្នាក់នៅចំណុចផ្លូវគោ ស្ថិតក្នុងភូមិ ភ្នំប្រាំពីរ ឃុំ បួរ ស្រុក ភ្នំព្រឹក ដែលពាក់ព័ន្ធករណី កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ ។

ករណីនេះសម្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ ទៅសាលាដំបូងខេត្តបាត់ដំបង​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់​ ៕

មតិយោបល់