ព័ត៌មានជាតិ

ស៊ីប បើកលឿនទាំងស្រវឹង ទៅបុកកុងតឺន័រពេញទំហឹងខ្ទេចស្ទើរទាំងស្រុង !

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកស៊ីប បុកជាមួយរថយន្តកុងតឺន័រ ពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៩នាទីយប់ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកស៊ីប ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោគជាំ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូតរថយន្តទៅបុកផ្ទុបជាមួយនឹង រថយន្តកុងតឺន័រ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពីលិចមកកើត ពេញទំហឹង បណ្តាលឲ្យរងការខូចខាតតែម្តង ។ សំណាងល្អគ្មាននរណាម្នាក់រងរបួស។

ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចបានចុះមកធ្វើការវាស់វែងដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង បានធ្វើការដោះស្រាយសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕

មតិយោបល់