ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្ស៦នាក់ ដកហូតបានថ្នាំញៀនជាង១០កញ្ចប់

តាកែវ: លោកអធិការរងស្រុកត្រាំកក់ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានប្រាប់Post Newsថា កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយប៉ុស្ដិឃុំត្រពាំងធំខាងត្បូង ដោយមានការសម្របសម្រួល
ពីលោក ឃុន ភឿន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវ ធ្វើការស្រាវជ្រាវឈានទៅដល់ការបង្ក្រាបបានជនសង្ស័យចំនួន៦នាក់ ជាបន្តបន្ទាប់ ដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ ។

ជនសង្ស័យ ដែលឃាត់ខ្លួនបានខាងលើនេះ មានចំនួន៥នាក់ ឃាត់ខ្លួនបាននៅចំណុច ៣ទីតាំងផ្សេងគ្នា ដោយទីតាំងទី១ សមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ទី២០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវកុងស៊ីកាប់ជ្រូក ស្ថិតក្នុង
ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ទី១ឈ្មោះ ផុន រិន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិព្រៃឈើទាលក្រោម
ឃុំអង្គតាសោម និងទី២ឈ្មោះ សេង គឹមហ៊ួ ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម។ ដកហូតបាន ម្សៅក្រាម ពណ៌សចំនួន៩កញ្ចប់តូច និងទូរសព្ទដៃចំនួនគ្រឿង។

ចំណែកទីតាំងទី២ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង ១២ថ្ងៃត្រង់ ទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ ឃុន ចម្រើន ភេទប្រុសអាយុ១៤ឆ្នាំ ស្នាក់នៅភូមិត្រពាំកប្បាស់ ឃុំតាភេម ទី២ឈ្មោះ អៀម ឆៃ ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិសំរោង ឃុំត្រពាំធំខាងត្បូង និងជនសង្ស័យទី៣ឈ្មោះ វួន សល់ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ។ ដកហូតបាន ម្សៅក្រាម ពណ៌សចំនួន៤កញ្ចប់តូច ក្នុងនោះមាន២កញ្ចប់តូច និង២កញ្ចប់ធំ
ម៉ូតូ២គ្រឿង ម៉ាកសេ៥០ ជ្រុង១គ្រឿង ,ម៉ាកវីវ៉ា ពណ៌ខ្មៅ១គ្រឿង, ទូរសព្ទដៃចំនួន២គ្រឿង , ប្រាក់ខ្មែរចំនួន ៧៤៦០០ រៀល,កាបូបដៃចំនួន៣ រួមនឹងសម្ភារ:ជក់មួយចំនួនទៀត។

ចំណែកទីតាំងទី៣ សមត្ថកិច្ចចុះបង្ក្រាបកាលពីវេលាម៉ោង៤ និង៥០នាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវលេខ១៣២ ក្នុងភូមិព្រៃឈើទាល
ក្រោម ឃុំអង្គតាសោម ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ សុវ៉ាត ហៅជាង
ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិតាគាំ ឃុំតាភេម ដកហូតបានម្សៅក្រាម ពណ៌ស ចំនួ ២កញ្ចប់ធំ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបន្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់