ព័ត៌មានជាតិ

Update៖ ទុស្សេចរន្តអគ្គិសនីឆេះអាសនៈ ព្រះពុទ្ធបដិមាករក្នុងវត្តសន្សំកុសល

ភ្នំពេញ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការឆ្លងចរន្តអគ្គិសនីឆាបឆេះអាសន: ព្រះពុទ្ធបដិមាករ ក្នុងបរិវេណវិហារ ក្នុងវត្តសន្សំកុសល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពុទ្ធបរិស័ទ រួមនឹងយាយជី ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីអន្តរាគមន៍ហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥នាទី ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចព្រះវិហារ ក្នុងវត្តសន្សំកុលស ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីពុទ្ធបរិស័ទ ដែលស្នាក់នៅថែរក្សាក្នុងវត្តខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុ ព្រះវិហារ កើតហេតុខាងលើនេះ គឺបានចាក់សោបិទទ្វាយូរមកហើយ ដោយគ្មាននរណាបើកចូលនោះទេ ទាល់តែមានបុណ្យទានធំៗ ទើបបើកទ្វារឲ្យចូលគោរពបូជា លុះដល់ព្រឹកកើតហេតុ គាត់បានឃើញផ្សែងហ៊ុយចេញពីក្នុងប្រលោះបង្អួចក្នុងព្រះវិហារខាងលើ ឃើញដូចនោះគាត់ក៏ប្រញាប់ធាក់ទ្វាចូល ស្រាប់តែឃើញមានផ្សែងយ៉ាងក្មួរខ្មាញ់ បានឆាបឆេះនៅចំណុចអាសន:របស់ព្រះក្នុងវិហារទើបប្រញាប់នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យចំនួន៣ទៅ៤បំពង់មកបាញ់ពន្លត់ តែមិនរលត់នោះទេ ទើបប្រញាប់រាយការណ៍ជូនសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមកម្លាំងនគរបាលការិយាលយ័ពន្លត់អគ្គិភ័យ នៃស្នងការរដ្ឋានរាជធានីភ្នំពេញ ចំនួន៣គ្រឿង បានចុះមកដល់កន្លែងកើតហេតុ ដើម្បីបាញ់ពន្លត់ភ្លើងដែលកំពុងឆាបឆេះនេះ ដោយប្រើប្រាស់ទឹកអស់ចំនួន២គ្រឿងទើបរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង ៧និង៤០នាទីថ្ងៃដដែល និងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់នោះទេ៕

មតិយោបល់