ព័ត៌មានជាតិ

ក្រឡាប់រថយន្តទីប្រឹក្សារដ្ឋបាលសាលាខេត្តស្ទឹងត្រែង បណ្តាលឲ្យមនុស្សជិត១០នាក់រងរបួស!

ស្ទឹងត្រែង: យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកមន្ត្រីសាលាខេត្តមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវ បណ្តាលឲ្យយ៉ាងហោចណាស់៩នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង២០នាទី រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច អូរឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា​អ្នកបើកបររថយន្តបង្កខាងលើនេះ មានឈ្មោះ ម៉ម រាម ភេទប្រុស អាយុ៤៨ឆ្នាំ តួនាទីជាទីប្រឹក្សារដ្ឋបាលសាលាខេត្ត បើករថយន្តម៉ាក នីសាន់ ពណ៌ស ១២កៅអី ពាក់ស្លាកលេខ រដ្ឋ59. 2.009 បើកបរក្នុងទិសដៅពីលិចទៅកើត លុះបានមកដល់ចំណុចកើតហេតុ ក៏បែកកង់ក្រឡាប់តែម្តង បណ្តាលឲ្យមនុស្ស៩នាក់ រួមដំណើរនៅលើរថយន្តរងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង៕

មតិយោបល់