ព័ត៌មានជាតិ

ទៀតហើយ ! សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រី ០៦ នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅសង្កាត់ទឹកថ្លា

ភ្នំពេញ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា មានមនុស្សប្រុសស្រីចំនួន06នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយនិងនគរបាលប៉ុស្តិ៍ទឹកថ្លាធ្វើការឃាត់ខ្លួនខណ:ពួកគេបាននាំគ្នាទៅប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង11និង30នាទីថ្ងៃត្រង់ ថ្ងៃទី22ខែមេសាឆ្នាំ2017 ស្ថិតនៅចំណុចផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង06នាក់នេះ ទី1មានឈ្មោះ ហៀង ចាន់ថន ភេទស្រី អាយុ29ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ទី2មានឈ្មោះ ហ៊ុត លីហ្សា ភេទស្រី អាយុ17ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំភូមិអូបែកក្អម ។ ទី3ឈ្មោះ ម៉ៅ ឡេង ភេទស្រីអាយុ25ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី4មានឈ្មោះ ឆន ស្រីណៃ ភេទស្រី អាយុ26ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ទី5មានឈ្មោះ ស៊ុ សុវណ្ណដេត ភេទប្រុស អាយុ34ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ម្តុំស្ពានដែក ខណ្ឌដង្កោ ។ និងទី6ឈ្មោះ លី សា ភេទប្រុសអាយុ34ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅម្តុំស្ពានដែកខណ្ឌដង្កោ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាមុននឹងឃាត់ខ្លួនពួកគេទាំង06នាក់ខាងលើនេះគឺសមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយ:កម្លាំងពិសេសទើបឈានដល់ការឃាត់ខ្លួនពួកគេនៅចំណុចខាងលើតែម្តង ។ ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងនូវឧប្បកណ៍សំរាប់ប្រើប្រាស់មួយចំនួន ។ ហើយបាននាំខ្លួនយកមកធ្វើតេស្តទឹកនោម រកឃើញថាក្នុងខ្លួនពួកគេសុទ្ធតែមានសារធាតុញៀនទាំងអស់ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង06នាក់នេះកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្តតាមនិតិវិធី ៕

មតិយោបល់